នាថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រៃវែង ក្រោមអធិបតីភាពលោកជំទាវញ៉ែម សាខន ស ខេង ស្ថិតនៅសង្កាត់កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង។
-រៀបចំសាងសង់ អគារវះកាត់ និងសង្គ្រោះបន្ទាន់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំង ក្រុមគ្រួសារ។
-អញ្ជើញចូលរួមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីក្រសួង-ស្ថាប័ន និង មន្ត្រីអាជ្ញាធរជាច្រើនទៀត។






