សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

កិច្ចប្រជុំសភាប្រើភាសាបារាំង អំពាវនាវថៃ ឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​ប្រទេសកម្ពុជា

-កាលពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២៦ កិច្ចប្រជុំសភាប្រើភាសាបារាំង អំពាវនាវថៃ ឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​ប្រទេសកម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។សំណើនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនយោបាយក្នុ​ងសម័យ​ប្រជុំពេញ​អង្គនៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន។
◇កិច្ចប្រជុំសភាប្រើភាសាបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តភាពតានតឹង និងសកម្មភាពនានា ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ខុសច្បាប់របស់ប្រទេសថៃ។ជាក់ស្ដែងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅតំបន់ទាំងនោះ។កិច្ចប្រជុំសភាប្រើភាសាបារាំង ក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុកវេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។ទន្ទឹមនឹងការអំពាវនាវថៃ ឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​កម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។សភាប្រើភាសាបារាំង ក៏បានអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥។
◇សភានិយាយភាសាបារាំងដែលមានសមាជិកជាង៩៩ស្ថាប័ន (ប្រទេស និងអង្គការ​អន្តរជាតិ)អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះរវាងថៃនិងកម្ពុជា។
◇សភានិយាយភាសាបារាំង បានបង្ហាញការគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគី ដែលបានបង្កើតឡើង​ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
◇សភានិយាយភាសាបារាំង បានគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយផ្អែកលើការទទួលស្គាល់ទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខណ្ឌគតិយុត្ត ដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News