សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រង ការងារបច្ចេកទេស និងគុណភាពព្យាបាលវះកាត់ជូនអ្នកជំងឺ​

-រសៀលថ្ងៃពុធទី១ខែមេសាឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រង ការងារបច្ចេកទេស និងគុណភាពព្យាបាលវះកាត់ ផ្តោតលើសុវត្ថិភាព និងប្រសិទ្ធភាព ជូនអ្នកជំងឺដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងព្យាបាលឲ្យបានទាន់ពេលវេលា។
-កិច្ចប្រជុំបង្ហាញអំពីជំងឺស្មុគស្មាញ (Grand RCP) ដោយបានជជែកពិភាក្សាដោះស្រាយ និងរកវិធីព្យាបាលជូនអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។
-កិច្ចប្រជុំអញ្ជើញចូលរួមពីលោក-លោកស្រីនាយករងមន្ទីរពេទ្យ ប្រធាន-អនុប្រធានការិយាល័យទាំងបី សាស្រា្តចារ្យជំនួយការបច្ចេកទេស នាយផ្នែកគ្រប់ផ្នែកទាំងអស់ វេជ្ជបណ្ឌិត-ទន្តបណ្ឌិតគ្រប់ផ្នែក និងវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងការប្រជុំ Grand RCP នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News