-នាថ្ងៃចន្ទទី៤ខែឧសភាឆ្នាំ២០២៦ ឈ្មោះអា ឡែន បំភ្លឺជូនមន្ត្រីនគរបាលខេត្តបាត់ដំបង នាងពិតជាអ្នកទិញទុរេនពីប្រទេសថៃ-សំរាប់លក់ឲ្យ អ្នកលក់ទុរេននៅបណ្ដាខេត្តពិតម៉ែន។ឈ្មោះអា ឡែន បញ្ជាក់ថា ចាប់ពីខែមេសា ដល់ដើមខែឧសភាឆ្នាំ២០២៦ នាងគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ អ្នកធ្លាប់ស្គាល់រកស៊ីជាមួយគ្នាកន្លងមកដើម្បីទិញផ្លែទុរេនចំនួន៣លើក សរុប២,០០០គីឡូ ក្រាម(ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម។ហើយទំនិញទុរេនទាំង៣លើក ក៏ដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញផ្ទាល់នៅខេត្តកំពង់ចាម។
សំណូមពរ ÷
១/ចំណាត់ការឈ្មោះអា ឡែន អ្នកទិញនាំចូល និងមន្ត្រីការពារព្រំដែនដែលពាក់ព័ន្ធឲ្យនាំចូលទំនិញពីសៀម។
២/ចំណាត់ការអ្នកដែលបញ្ជាទិញទុរេននាំមកពីសៀមដើម្បីលក់បន្លំថាទុរេននៅខេត្តកំពង់ចាម។
◇ចំពោះម្ចាស់ផ្សារ និងអ្នកលក់ទុរេននៅផ្សារខេត្តបាត់ដំបង ទិញនាំចូលពីអ្នកលក់ទុរេននៅខេត្តកំពង់ចាម បញ្ជាក់ប្រាប់មន្ត្រីអាជ្ញាធរ-មន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត ចុះសាកសួរព័ត៌មានពីអ្នកលក់ទុរេននៅផ្សារ ប្រាប់ថាទុរេនទិញនាំមកពីខេត្តកំពង់ចាមនិងពីរាជធានីភ្នំពេញដើម្បីលក់បន្ត។ដូច្នេះការនិយាយតាមអ្នកទិញទុរេននាំមកលក់គឺគ្មានកំហុសអ្វីនោះទេ។ប៉ុន្តែបើដឹងជួយនិយាយបិទប៉ាំងអ្នកលក់ទុរេននាំមកពីសៀម។ដូច្នេះទើបមានកំហុសត្រូវចាត់វិធានការក្ដៅដើម្បីធ្វើជាគំរូបន្តទៀត។ល។
បំណងល្អពីសារព័ត៌មានMPN 012934889/070298854/0884747225 អរគុណ..!








